International

September 30, 2026 at 1:21 PM
Melea_Sovannary

អនុទីន ថាខ្លួនមិនបាក់ទឹកចិត្តនឹងការរិះគន់របស់ពលរដ្ឋទេ និងសុំទោសចំពោះការដោះស្រាយបញ្ហាទឹកជំនន់យឺតយ៉ាវ

អនុទីន ថាខ្លួនមិនបាក់ទឹកចិត្តនឹងការរិះគន់របស់ពលរដ្ឋទេ និងសុំទោសចំពោះការដោះស្រាយបញ្ហាទឹកជំនន់យឺតយ៉ាវ

ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៖ លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោកមិនបាក់ទឹកចិត្តចំពោះការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងស្ថានការណ៍ទឹកជំនន់ឡើយ ហើយបានសុំទោសចំពោះការលំបាកដែលប្រជាពលរដ្ឋកំពុងជួបប្រទះ។ លោកអះអាងថា រាល់សំឡេងរិះគន់លោកនឹងយកមកពិនិត្យ ហើយកែសម្រួលការងារ ដើម្បីឱ្យការជួយសង្គ្រោះឆ្លើយតបបានត្រឹមត្រូវជាងមុន។

ការបញ្ជាក់នេះធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីលោកបន្តចុះពិនិត្យតំបន់រងគ្រោះដោយទឹកជំនន់នៅទីក្រុងបាងកក និងទទួលបានពាក្យសម្ដីរិះគន់លោក ពីពលរដ្ឋរងគ្រោះនៅតំបន់នោះផងដែរ។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងព្យាយាមធ្វើគ្រប់មធ្យោបាយ ដើម្បីបូម ព្រមទាំងបញ្ចេញទឹកចេញពីតំបន់រងគ្រោះឱ្យបានឆាប់បំផុត និងបន្តចុះតាមតំបន់ ដើម្បីស្តាប់បញ្ហាពីប្រជាពលរដ្ឋដោយផ្ទាល់។

ការរិះគន់បានកើតឡើងចំពេលតំបន់មួយចំនួនក្នុងទីក្រុងបាងកករងទឹកជំនន់ធ្ងន់ ដោយមានប្រជាពលរដ្ឋលើកឡើងពីការលំបាកក្នុងការរស់នៅ កង្វះសម្ភារៈ និងសេវាចាំបាច់ ព្រមទាំងការយល់ឃើញថា ការជូនដំណឹងអំពីស្ថានការណ៍ទឹកជំនន់មិនទាន់ឆ្លើយតបបានទាន់ពេលវេលា។ សារព័ត៌មាន Naewna ក៏បានរាយការណ៍ថា ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការមិនពេញចិត្ត និងទាមទារឱ្យលោកនាយករដ្ឋមន្ត្រីទទួលខុសត្រូវចំពោះស្ថានការណ៍ ខណៈលោក អនុទីន បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងបំពេញការងារតាមតួនាទី និងព្យាយាមដោះស្រាយបញ្ហាឱ្យបានច្រើនបំផុត។

ក្នុងការចុះពិនិត្យនៅតំបន់ខ្លះ សារព័ត៌មានថៃក៏បានរាយការណ៍ថា លោក អនុទីន បានជួបប្រទះការស្រែករិះគន់ពីប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់យ៉ាងចាស់ដៃផងដែរ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា នឹងបន្តស្តាប់មតិរបស់ប្រជាពលរដ្ឋ និងយកការរិះគន់ទៅកែលម្អការងារ ដោយសារតែគោលដៅសំខាន់គឺការបញ្ចេញទឹក ការជួយសង្គ្រោះ និងការស្តារតំបន់រងគ្រោះឡើងវិញក្រោយទឹកស្រក។

ប្រភព៖ Thai PBS

https://www.thaipbs.or.th/news/content/558856

Amarintv

https://www.amarintv.com/news/politic/558935

រាយការណ៍ដោយ៖ The Khmer Today

ប្រភព : CNA   https://www.facebook.com/share/p/1DXKztHaaf/?mibextid=wwXIfr