International

October 1, 2026 at 10:05 AM
Melea_Sovannary

ទឹកជំនន់នៅថៃបង្កការខាតបង់សេដ្ឋកិច្ចជាង៧៥០លានដុល្លារ ខណៈកម្ពុជារងផលប៉ះពាល់ជាង២ម៉ឺនគ្រួសារ

ទឹកជំនន់នៅថៃបង្កការខាតបង់សេដ្ឋកិច្ចជាង៧៥០លានដុល្លារ ខណៈកម្ពុជារងផលប៉ះពាល់ជាង២ម៉ឺនគ្រួសារ

ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦៖ ស្ថានភាពទឹកជំនន់ដែលកំពុងប៉ះពាល់តំបន់ជាច្រើននៅប្រទេសថៃ បានបង្កការខាតបង់ដល់សកម្មភាពសេដ្ឋកិច្ចរាប់រយលានដុល្លារអាម៉េរិក។ យោងតាមសារព័ត៌មានថៃ Asinews បានរាយការណ៍ថា ការវាយតម្លៃរបស់សាកលវិទ្យាល័យរ៉ាំងស៊ីត បង្ហាញថា ទឹកជំនន់ដែលប៉ះពាល់ខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ចន្លោះថ្ងៃទី២៤ ដល់២៧ ខែកញ្ញា ឆ្នាំ២០២៦ អាចបង្កការខាតបង់សេដ្ឋកិច្ចប្រមាណ ២៥,៣៤៥លានបាត ឬប្រហែល ៧៥៤លានដុល្លារអាម៉េរិក ក្នុងសេណារីយ៉ូការខូចខាតកម្រិតមធ្យម។ ប្រសិនបើការខូចខាតស្ថិតក្នុងកម្រិតខ្ពស់ ការខាតបង់អាចកើនដល់ ៣៣,៨ពាន់លានបាត ខណៈបាងកកត្រូវបានប៉ាន់ប្រមាណថា ជាតំបន់រងការខាតបង់ខ្លាំងជាងគេ។

ផលប៉ះពាល់បានរាលដាលដល់វិស័យពាណិជ្ជកម្ម សេវាកម្ម ការធ្វើដំណើរ និងដឹកជញ្ជូន។ ជាក់ស្តែង នៅអាកាសយានដ្ឋានសុវណ្ណភូមិ ទឹកជំនន់នៅតំបន់បាងកក និងជុំវិញ បានធ្វើឱ្យបុគ្គលិកផ្នែកសេវាកម្មដីរបស់ក្រុមហ៊ុន Thai Airways មួយចំនួនមិនអាចមកបំពេញការងារបាន ហើយរថយន្តដឹកសម្ភារៈមួយចំនួនក៏មានបញ្ហា បណ្តាលឱ្យជើងហោះហើរមួយចំនួនយឺត និងអ្នកដំណើរត្រូវរង់ចាំយកអីវ៉ាន់យូរជាងធម្មតា ដែលអាចបង្កជាការមិនពេញចិត្តដល់អ្នកធ្វើដំណើរ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានបញ្ជាក់ថា ក្នុងអំឡុងថ្ងៃទី២៦-២៨ ខែកញ្ញា មានសម្ភារៈអ្នកដំណើរប្រមាណ ១០,០០០កញ្ចប់ កកស្ទះនៅអាកាសយានដ្ឋាន។

asianew  https://asianews.network/bangkok-bears-brunt-of-us754-32mil-in-thai-flood-losses-as-businesses-struggle-to-cope/
asianew https://asianews.network/bangkok-bears-brunt-of-us754-32mil-in-thai-flood-losses-as-businesses-struggle-to-cope/

ដោយឡែក សម្រាប់កម្ពុជា មិនទាន់មានរបាយការណ៍ផ្លូវការដែលបង្ហាញពីទំហំការខាតបង់សេដ្ឋកិច្ចជាទឹកប្រាក់ពីជំនន់ទឹកភ្លៀងនេះនៅឡើយទេ។ ប៉ុន្តែយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ជំនន់បានប៉ះពាល់ដល់ ១៤ក្រុង-ស្រុក ស្មើនឹង៧១ឃុំ-សង្កាត់ ដោយមានផ្ទះប្រជាពលរដ្ឋ ១៩,២៩១ខ្នង ស្មើនឹង២១,៨០៧គ្រួសារ រងផលប៉ះពាល់។ ក្នុងនោះ ប្រជាពលរដ្ឋ ៨៥៦គ្រួសារ ស្មើនឹង២,៧៦៧នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៨០កន្លែង និងដំណាំស្រូវសរុប ៣៥,៦១២ហិកតា ក៏រងផលប៉ះពាល់ផងដែរ។ របាយការណ៍ដដែលក៏មិនទាន់បង្ហាញតម្លៃខូចខាតជារូបិយវត្ថុឡើយ។

ជាមួយគ្នានេះ ស្ថានភាពទឹកជំនន់នៅកម្ពុជាបានបន្តប៉ះពាល់ដល់តំបន់ជាច្រើន។ តាមសារព័ត៌មាន AKP គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៤៤,៨០០គ្រួសារ នៅទូទាំងខេត្តចំនួន១០ និងបង្ខំឱ្យប្រមាណ ៣,៦០០គ្រួសារ ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ ស្ថានភាពទាំងនេះបង្ហាញពីផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្មនៅកម្ពុជា ខណៈការវាយតម្លៃជាទឹកប្រាក់អំពីការខាតបង់សេដ្ឋកិច្ចនៅមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយ។

ប្រភព៖ Dailynews

https://www.dailynews.co.th/news/6226363/

https://www.facebook.com/share/p/1DFZGFcMyL/

Todayline

https://today.line.me/th/v3/article/XYpVR90

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ

https://www.facebook.com/share/p/1CJjHXQE4s/

រាយការណ៍ដោយ៖ The Khmer Today

BBC https://www.bbc.com/thai/articles/cmwyzzzyxx3qo
BBC https://www.bbc.com/thai/articles/cmwyzzzyxx3qo
Thai PBS https://www.thaipbs.or.th/news/content/558912
Thai PBS https://www.thaipbs.or.th/news/content/558912
tnnthailand https://www.tnnthailand.com/tnnexclusive/248431/
tnnthailand https://www.tnnthailand.com/tnnexclusive/248431/