National

October 5, 2026 at 9:29 AM
Melea_Sovannary

សម្ដេចព្រះឧត្តមវង្សា គូ សុភាព អំពាវនាវពុទ្ធបរិស័ទកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកពេលទៅវត្ត

សម្ដេចព្រះឧត្តមវង្សា គូ សុភាព អំពាវនាវពុទ្ធបរិស័ទកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកពេលទៅវត្ត

ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦៖ សម្ដេចព្រះឧត្តមវង្សា គូ សុភាព បានមានសង្ឃដីកាផ្ដល់យោបល់ដល់ពុទ្ធបរិស័ទដែលអញ្ជើញទៅធ្វើបុណ្យតាមវត្តអារាមនានា ឱ្យពិចារណាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេសក្នុងការវេចខ្ចប់សាដក និងសម្ភារៈផ្សេងៗប្រគេនព្រះសង្ឃ។ សម្ដេចព្រះឧត្តមវង្សា បានមានសង្ឃដីកាថា «សុំជូនយោបល់ញាតិញោម បើញោមមានអ្វីជំនួសថង់ប្លាស្ទិកជាការល្អ»។

សម្ដេចព្រះឧត្តមវង្សា គូ សុភាព ក៏បានណែនាំឱ្យពុទ្ធបរិស័ទសួរទៅកាន់អ្នកលក់ថា តើមានសម្ភារៈផ្សេងដែលអាចប្រើសម្រាប់ខ្ចប់ជំនួសថង់ប្លាស្ទិកបានឬទេ? ឬក៏អាចមិនចាំបាច់ប្រើថង់ប្លាស្ទិកតែម្ដង ប្រសិនបើមិនចាំបាច់។ សង្ឃដីកានេះ មានគោលបំណងជំរុញឱ្យពុទ្ធបរិស័ទចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរួមចំណែកកាត់បន្ថយសំណល់ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន។

កន្លងមក ពុទ្ធបរិស័ទមួយចំនួនតែងរៀបចំសម្ភារៈសម្រាប់ប្រគេនព្រះសង្ឃ ដោយវេចខ្ចប់សាដក និងប្រើថង់ប្លាស្ទិកសម្រាប់ដាក់សម្ភារៈផ្សេងៗ ដូចជា សាប៊ូ ភេសជ្ជៈ ថ្នាំសង្កូវ ធូបទៀន និងរបស់របរប្រើប្រាស់ផ្សេងទៀត។ សង្ឃដីការបស់សម្ដេចព្រះឧត្តមវង្សា ត្រូវបានចាត់ទុកថា ជាការពញ្ញាក់ស្មារតីដល់ពុទ្ធបរិស័ទឱ្យយកចិត្តទុកដាក់លើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចូលរួមថែរក្សាបរិស្ថាន ស្របពេលជាមួយការបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា។

ប្រភព៖ សម្ដេចឧត្តមវង្សា គូ សុភាព

https://www.facebook.com/share/19SJcn2XbR/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភពពី ៖ សម្ដេចវង្សា គូ សុភាព https://www.facebook.com/share/19SJcn2XbR/?mibextid=wwXIfr