National

October 13, 2026 at 1:46 PM
Melea_Sovannary

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញគ្រប់ក្រសួង-ស្ថាប័នដាក់ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារអាទិភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញគ្រប់ក្រសួង-ស្ថាប័នដាក់ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារអាទិភាព

ភ្នំពេញ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យគ្រប់ក្រសួង និងស្ថាប័ន ចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយជាការងារស្នូល ដោយពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៦ សម្តេចធិបតីបានលើកឡើងថា ប្រធានបទឆ្នាំនេះគឺ «ភាពធន់នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» ដែលមានគោលបំណងជំរុញការចូលរួមពីស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងលំនៅឋាន ព្រមទាំងលើកកម្ពស់ការត្រៀមខ្លួនរបស់គ្រួសារ ជាពិសេសគ្រួសារដែលងាយរងគ្រោះ។

សម្តេចធិបតីក៏បានជំរុញឱ្យគ្រប់ក្រសួង និងស្ថាប័ន អនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងកិច្ចសហការអន្តរក្រសួង និងអភិវឌ្ឍសមត្ថភាពគ្រប់គ្រងហានិភ័យទៅតាមវិស័យនីមួយៗ។

ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅមូលដ្ឋាន និងចុះតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីកំណត់គ្រួសារដែលងាយរងគ្រោះ និងពង្រឹងភាពធន់របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ៕

ប្រភព៖សម្ដេចធិបតី ហ៊ុន ម៉ាណែត

https://www.facebook.com/share/p/1Jb3nxTxia/

ក្រសួងព័ត៌មាន

https://www.information.gov.kh/articles/204250

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ក្រសួងព័ត៌មាន https://www.information.gov.kh/articles/204250