International

October 13, 2026 at 1:48 PM
Melea_Sovannary

អនុទីន និងរដ្ឋមន្ត្រី១៧រូបទៀត ប្រឈមការរិះគន់ក្នុងសភា ក្រោយបក្សប្រឆាំងថៃដាក់ញត្តិដកសេចក្ដីទុកចិត្ត

អនុទីន និងរដ្ឋមន្ត្រី១៧រូបទៀត ប្រឈមការរិះគន់ក្នុងសភា ក្រោយបក្សប្រឆាំងថៃដាក់ញត្តិដកសេចក្ដីទុកចិត្ត

ភ្នំពេញថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល និងរដ្ឋមន្ត្រី១៧រូបទៀតក្នុងរដ្ឋាភិបាលរបស់លោក កំពុងប្រឈមនឹងការរិះគន់ពីគណបក្សប្រឆាំងក្នុងសភា បន្ទាប់ពីបក្សប្រឆាំងដាក់ញត្តិស្នើពិភាក្សាដកសេចក្ដីទុកចិត្តលើមន្ត្រីជាន់ខ្ពស់ទាំង១៨រូប ក្រោមមាត្រា១៥១ នៃរដ្ឋធម្មនុញ្ញថៃ។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC Thai គណបក្សប្រឆាំងបានលើកឡើងថា រដ្ឋាភិបាលមានចំណុចខ្វះខាតជាច្រើនក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ហើយត្រូវទទួលខុសត្រូវចំពោះបញ្ហាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ក្នុងញត្តិនេះ បក្សប្រឆាំងបានលើកឡើងថារដ្ឋមន្ត្រីទាំង១៨រូប មានការខ្វះខាតក្នុងការបំពេញតួនាទី និងបញ្ហាពាក់ព័ន្ធនឹងសុចរិតភាព ការប្រើប្រាស់អំណាច និងការផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ឬបក្ខពួក។ បក្សប្រឆាំងក៏បានលើកឡើងពីការសង្ស័យពាក់ព័ន្ធនឹងបណ្តាញមូលធនប្រផេះ ការជ្រៀតជ្រែកលើស្ថាប័នឯករាជ្យ និងដំណើរការយុត្តិធម៌ ព្រមទាំងបញ្ហាដែលអាចប៉ះពាល់ដល់ប្រព័ន្ធត្រួតពិនិត្យអំណាចរដ្ឋាភិបាល។

ក្រៅពីបញ្ហាអភិបាលកិច្ច បក្សប្រឆាំងក៏បានរិះគន់ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃទំនិញ ដែលបង្កសម្ពាធដល់ជីវភាពប្រជាពលរដ្ឋ។ តាមការអះអាងរបស់បក្សប្រឆាំង រដ្ឋាភិបាលមិនទាន់អាចដោះស្រាយបញ្ហាសំខាន់ៗបានតាមការរំពឹងទុក ខណៈក្រុមមូលធនមួយចំនួនអាចទទួលបានផលប្រយោជន៍ពីថវិកាសាធារណៈ។ បញ្ហាទាំងនេះត្រូវបានលើកយកមកធ្វើជាមូលហេតុសម្រាប់ជំរុញឱ្យមានការពិនិត្យមើលការបំពេញការងាររបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាក់ព័ន្ធតាមរយៈយន្តការសភា។

ការដាក់ញត្តិនេះបង្ហាញពីការកើនឡើងនៃការប្រឈមមុខផ្នែកនយោបាយរវាងរដ្ឋាភិបាលលោក អនុទីន និងគណបក្សប្រឆាំង ខណៈដំណើរការពិភាក្សាក្នុងសភានឹងក្លាយជាឱកាសឱ្យភាគីទាំងពីរបង្ហាញអំណះអំណាងរបស់ខ្លួនជាសាធារណៈ។ ការដាក់ញត្តិដកសេចក្ដីទុកចិត្តមិនមានន័យថា លោក អនុទីន ឬរដ្ឋមន្ត្រី១៧រូបទៀតត្រូវចាកចេញពីតំណែងភ្លាមៗនោះទេ ព្រោះលទ្ធផលអាស្រ័យលើនីតិវិធី និងការបោះឆ្នោតក្នុងសភាតាមរដ្ឋធម្មនុញ្ញ។ ដូច្នេះស្ថានការណ៍បន្តគឺមានតែរង់ចាំតាមដានការពិភាក្សានេះ។

ប្រភព៖ BBC NEWS ថៃ

https://www.bbc.com/thai/articles/cq98zlw8zpw8o

พรรคประชาชน - People's Party

https://www.facebook.com/share/p/1DpRU2pWY2/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ BBC NEWS ថៃ https://www.bbc.com/thai/articles/cq98zlw8zpw8o
ប្រភព៖ BBC NEWS ថៃ https://www.bbc.com/thai/articles/cq98zlw8zpw8o
พรรคประชาชน - People's Party https://www.facebook.com/share/p/1DpRU2pWY2/
พรรคประชาชน - People's Party https://www.facebook.com/share/p/1DpRU2pWY2/
ប្រភព៖ BBC NEWS ថៃ https://www.bbc.com/thai/articles/cq98zlw8zpw8o
ប្រភព៖ BBC NEWS ថៃ https://www.bbc.com/thai/articles/cq98zlw8zpw8o