National

October 14, 2026 at 11:29 AM
Melea_Sovannary

នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេងល្បែងស៊ីសងជិត ៩០នាក់ ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា

នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេងល្បែងស៊ីសងជិត ៩០នាក់ ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា

ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើង និងល្បែងស៊ីសង ដោយឃាត់ខ្លួនជនសង្ស័យសរុប ៨៧នាក់ ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦ និងបញ្ជូនអ្នកពាក់ព័ន្ធទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ តួលេខនេះបានថយចុះចំនួន៣២នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែកញ្ញា។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមបទល្មើសទាំងពីរប្រភេទនេះ ករណីក្មេងទំនើងមានចំនួន១៤ករណី ដោយឃាត់ខ្លួនមនុស្ស៥៦នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ ចំណែកករណីល្បែងស៊ីសងមានចំនួន៧ករណី ឃាត់ខ្លួនមនុស្ស៣១នាក់ ក្នុងនោះ២៨នាក់ត្រូវបានបញ្ជូនទៅតុលាការ ខណៈ៣នាក់ទៀតត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

ប្រភព៖ អគ្គស្នងការនគរបាលជាតិ https://www.facebook.com/share/p/19iQ7guma8/
ប្រភព៖ អគ្គស្នងការនគរបាលជាតិ https://www.facebook.com/share/p/19iQ7guma8/

ចំពោះបទល្មើសហិង្សាដោយចេតនា មាត្រា២១៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា កំណត់ទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានដល់៦លានរៀល។ ក្នុងករណីមានស្ថានទម្ងន់ទោស ដូចជាការគិតទុកជាមុន ការប្រើអាវុធ ឬការប្រព្រឹត្តដោយមានមនុស្សច្រើននាក់ មាត្រា២១៨ កំណត់ទោសជាប់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានដល់១០លានរៀល។

ដោយឡែក ចំពោះបទល្មើសល្បែងស៊ីសង ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ ក៏បានកំណត់ទោសចំពោះអ្នកលេងល្បែង និងអ្នកបើក ឬចាត់ចែងកន្លែងលេងល្បែងផងដែរ។ តាមមាត្រា៤ អ្នកលេងល្បែងអាចប្រឈមនឹងការពិន័យជាប្រាក់ និងការជាប់ពន្ធនាគារតាមលក្ខខណ្ឌច្បាប់ ខណៈមាត្រា៥ កំណត់ទោសចំពោះអ្នកបើកកន្លែងលេងល្បែង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ដោយអាចជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានដល់២០លានរៀល៕

ប្រភព៖អគ្គស្នងការនគរបាលជាតិ

https://www.facebook.com/share/p/19iQ7guma8/

រាយការណ៍ដោយ៖​ The Khmer Today

ប្រភពរូបភាព៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ https://www.facebook.com/share/p/1QY4cCw1hw/