National

October 20, 2026 at 9:51 AM
Melea_Sovannary

កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នាំចេញអង្ករលើស១លានតោន ខណៈឆ្នាំ២០២៥ មានត្រឹមជាង៩៤ម៉ឺនតោន

ភ្នំពេញថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករ ដោយសម្រេចបានជាង១លានតោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលជាសមិទ្ធផលដ៏សំខាន់សម្រាប់វិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះត្រូវបានប្រកាសអបអរសាទរដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឃឹម ហ្វីណង់ តាមរយៈព័ត៌មានដែលយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមទិន្នន័យពីប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់ក្រសួងកសិកម្ម បរិមាណនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានកើនដល់ ១ ០១៤ ៤៤២ តោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ តួលេខនេះបង្ហាញថា កម្ពុជាបានសម្រេចគោលដៅនាំចេញអង្ករឱ្យលើសពី១លានតោន និងបំបែកកំណត់ត្រាដែលធ្លាប់មានពីមុនមក។

ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ https://www.facebook.com/share/p/1CfbKpJtHs/?mibextid=wwXIfr

បើប្រៀបធៀបនឹងឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០ ៣២១ តោន នេះបើកគិតរយៈពេលពេញមួយឆ្នាំ ដោយរកចំណូលបានប្រមាណ ៦០២,៤១លានដុល្លារអាមេរិក និងកើនឡើង ៤៥,៥៩% ធៀបនឹងឆ្នាំ២០២៤។ ដូច្នេះ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បរិមាណនាំចេញអង្ករបានកើនលើសលទ្ធផលពេញមួយឆ្នាំ២០២៥ ចំនួន ៧៤ ១២១ តោន ឬប្រមាណ ៧,៩%។

សមិទ្ធផលនេះជាសញ្ញាវិជ្ជមានសម្រាប់វិស័យស្រូវអង្ករកម្ពុជា ក្នុងការពង្រីកសមត្ថភាពនាំចេញ និងបង្កើនវត្តមាននៅទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណា តួលេខខាងលើជាការប្រៀបធៀបបរិមាណនាំចេញក្នុងរយៈពេលមិនពេញលេញនៃឆ្នាំ២០២៦ ជាមួយទិន្នន័យពេញមួយឆ្នាំ២០២៥ ដូច្នេះមិនទាន់អាចបញ្ជាក់ពីកំណើនពេញមួយឆ្នាំ២០២៦ បាននៅឡើយទេ។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

https://www.facebook.com/share/p/1CfbKpJtHs/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភពរូបភាព៖ ក្រសួងព័ត៌មាន(រូបភាពតំណាង)  https://www.information.gov.kh/articles/41686  https://www.information.gov.kh/articles/132336