National

October 21, 2026 at 2:16 PM
Melea_Sovannary

បទល្មើសធនធានធម្មជាតិ ២២៨ករណី ត្រូវបានបង្ក្រាបនៅខេត្តក្រចេះ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៦

បទល្មើសធនធានធម្មជាតិ ២២៨ករណី ត្រូវបានបង្ក្រាបនៅខេត្តក្រចេះ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៦

ភ្នំពេញថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ២២៨ករណី ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៦ តាមរយៈការចុះល្បាតសកម្មចំនួន ១,៤១៥លើក ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងពង្រឹងការអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិក្នុងខេត្ត។

ក្នុងប្រតិបត្តិការនេះ បទល្មើសដែលបានបង្ក្រាបរួមមាន ការទន្ទ្រានដីព្រៃចំនួន ១២១ករណី បទល្មើសសត្វព្រៃ ៥៥ករណី បទល្មើសព្រៃឈើ ៣៧ករណី ការសាងសង់រោងខុសច្បាប់ ២៧ករណី និងឡធ្យូងខុសច្បាប់ ៣៦ករណី។ ជាមួយគ្នានេះ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះចំនួន ៤៧សំណុំរឿង ក្នុងនោះ ៣៩សំណុំរឿងពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិ និង៨សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ចំណែកដីទំហំ ៤៤៧,៩៨ហិកតា ត្រូវបានរឹបអូសមកជាសម្បត្តិរដ្ឋតាមរយៈសាលក្រមស្ថាពរ ហើយជនសង្ស័យចំនួន៦នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត។

មន្ទីរបរិស្ថានខេត្តក្រចេះបានបញ្ជាក់ថា ការងារការពារ និងអភិរក្សធនធានធម្មជាតិ ត្រូវបានអនុវត្តនៅតាមតំបន់ការពារធម្មជាតិចំនួន៦ ក្នុងភូមិសាស្ត្រខេត្ត ដែលមានផ្ទៃដីសរុប ២៨៣,១៨០ហិកតា រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ កែវសីមា លំផាត់ សំបូរ ព្រែកប្រសព្វ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភ-សត្វតោ។ តំបន់ទាំងនេះមានសារៈសំខាន់ក្នុងការអភិរក្សជីវចម្រុះ និងថែរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។

សម្រាប់ការងារបន្ត មន្ទីរបរិស្ថានខេត្តក្រចេះនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅទប់ស្កាត់បទល្មើសបរិស្ថាន និងធានាការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

ប្រភព៖សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម

https://www.facebook.com/share/v/1EALFFvmBv/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម https://www.facebook.com/share/v/1EALFFvmBv/?mibextid=wwXIfr