National

October 22, 2026 at 1:02 PM
Melea_Sovannary

ក្រសួងបរិស្ថាន និងក្រសួងអប់រំរួមគ្នាជំរុញការញែកសំណល់ប្លាស្ទិកនៅតាមសាលារៀន ឆ្ពោះទៅរកកម្ពុជាមានសំណល់សូន្យ

ក្រសួងបរិស្ថាន និងក្រសួងអប់រំរួមគ្នាជំរុញការញែកសំណល់ប្លាស្ទិកនៅតាមសាលារៀន ឆ្ពោះទៅរកកម្ពុជាមានសំណល់សូន្យ

ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នាជំរុញការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ កិច្ចសហការនេះមានគោលបំណងបណ្ដុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាតចាប់ពីសាលារៀន ដើម្បីរួមចំណែកឆ្ពោះទៅរកកម្ពុជាដែលមានសំណល់សូន្យ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្ពុជាសម្រេចបានលទ្ធផលជាបណ្ដើរៗក្នុងការជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារបរិស្ថាន។ ជាក់ស្ដែង យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានប្រជាជនជាង១៤លាននាក់បានចូលរួម។ លោកបានបញ្ជាក់ថា កម្ពុជានឹងបន្តពង្រីកការចែកធុងសំរាមដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់ការទុកដាក់ និងញែកសំណល់ឱ្យបានត្រឹមត្រូវ។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា កម្ពុជាក៏មានផែនការរៀបចំទីលានទុកដាក់សំណល់រឹង ដើម្បីកែច្នៃ និងទាញយកថាមពលពីសំណល់ ព្រមទាំងបន្តដាំដើមឈើ និងផ្ដល់កូនឈើប្រមាណពី៥លានទៅ១០លានដើមក្នុងមួយឆ្នាំ។ វិធានការទាំងនេះមានគោលដៅរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងបង្កើតបរិស្ថានស្អាតសម្រាប់ប្រជាពលរដ្ឋនាពេលអនាគត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ដោយណែនាំឱ្យបុគ្គលិកអប់រំ និងនាយកសាលាទាំងអស់ បញ្ចូលកម្មវិធីអប់រំបរិស្ថានទៅក្នុងសកម្មភាពសិក្សា ជាពិសេសការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ លោកក៏បានជំរុញឱ្យសាលារៀនចូលរួមក្នុងចលនា «សាលារៀនស្អាត» ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយអនាម័យ និងសោភណភាព។

កិច្ចសហការរវាងក្រសួងទាំងពីរ ត្រូវបានរំពឹងថានឹងជួយពង្រឹងការអប់រំបរិស្ថាននៅតាមសាលារៀន កាត់បន្ថយសំណល់ប្លាស្ទិក និងបណ្ដុះទម្លាប់ល្អដល់កុមារ និងយុវជនក្នុងការទទួលខុសត្រូវចំពោះបរិស្ថាន។ ការចាប់ផ្ដើមពីសាលារៀន គឺជាជំហានមួយក្នុងការកសាងសហគមន៍ស្អាត និងជំរុញកម្ពុជាឆ្ពោះទៅរកគោលដៅសំណល់សូន្យ។

ប្រភព: ក្រសួងបរិស្ថាន

https://www.facebook.com/share/p/1Uyuje6FWB/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព: ក្រសួងបរិស្ថាន  https://www.facebook.com/share/p/1Uyuje6FWB/?mibextid=wwXIfr