National

October 27, 2026 at 2:58 PM
Melea_Sovannary

រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តយុវជនប្រែក្លាយវិស័យកសិកម្មទៅជាឱកាសធុរកិច្ច និងការវិនិយោគថ្មីៗ

រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តយុវជនប្រែក្លាយវិស័យកសិកម្មទៅជាឱកាសធុរកិច្ច និងការវិនិយោគថ្មីៗ

ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តយុវជន និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេង ឱ្យផ្លាស់ប្តូរទស្សនៈចំពោះវិស័យកសិកម្មកម្ពុជា ដោយចាត់ទុកវិស័យនេះជាឱកាសសម្រាប់បង្កើតធុរកិច្ចថ្មី ការវិនិយោគ និងនវានុវត្តន៍ ជាជាងការមើលឃើញត្រឹមជាមុខរបរបែបប្រពៃណី។

ក្នុងពិធីបិទវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា វេទិកានវានុវត្តន៍សម្រាប់យុវជនត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់យុវជន សហគ្រិនវ័យក្មេង និងអ្នកស្រាវជ្រាវជាមួយធុរជន វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។ ការតភ្ជាប់នេះនឹងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរគំនិត ទទួលបានការណែនាំពីអ្នកជំនាញ ស្វែងរកប្រភពហិរញ្ញប្បទាន និងពង្រីកទីផ្សារសម្រាប់អាជីវកម្មកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យយុវជនចាប់យកឱកាសពីវេទិកានេះ ដើម្បីពង្រឹងចំណេះដឹង បង្កើតបណ្តាញទំនាក់ទំនង និងអភិវឌ្ឍគំនិតច្នៃប្រឌិតឱ្យក្លាយជាអាជីវកម្មជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់លើសក្តានុពលនៃវិស័យកសិកម្ម ក្នុងការបង្កើតតម្លៃបន្ថែម និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ឧស្សាហកម្ម ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ផងដែរថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ដោយមានស្តង់តាំងបង្ហាញប្រមាណ៤០០ស្តង់។ ព្រឹត្តិការណ៍នេះបានបង្ហាញកសិផលយុទ្ធសាស្ត្រចំនួន៩មុខ រួមមាន អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ ព្រមទាំងគ្រឿងយន្តកសិកម្មទំនើប បច្ចេកវិទ្យាដ្រូន ឌីជីថល និងបច្ចេកវិទ្យាកែច្នៃនិងវេចខ្ចប់ ដែលជាផ្នែកមួយនៃការជំរុញទំនើបកម្មវិស័យកសិកម្មកម្ពុជា។

ប្រភព៖ ឯកឧត្តម ឌិត ទីណា

https://www.facebook.com/share/p/1Ltnon6SPD/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ឯកឧត្តម ឌិត ទីណា  https://www.facebook.com/share/p/1Ltnon6SPD/?mibextid=wwXIfr