National

October 27, 2026 at 2:59 PM
Melea_Sovannary

មន្ត្រីជាន់ខ្ពស់កម្ពុជា-អង់គ្លេសជួបគ្នានៅទីក្រុងឡុងដ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តពិភាក្សាបញ្ហាព្រំដែនកម្ពុជា-ថៃ

មន្ត្រីជាន់ខ្ពស់កម្ពុជា-អង់គ្លេសជួបគ្នានៅទីក្រុងឡុងដ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តពិភាក្សាបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ កម្ពុជា និងចក្រភពអង់គ្លេស បានរៀបចំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីប្រចាំឆ្នាំលើកទី៤ នៅទីក្រុងឡុងដ៍ កាលពីសប្ដាហ៍មុន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីវិស័យសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី រួមមាន ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ សិទ្ធិមនុស្ស ព្រមទាំងបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។

កិច្ចពិគ្រោះយោបល់នេះ ដឹកនាំដោយលោក Mark Gooding នាយកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃការិយាល័យការបរទេស កុម្ម៉ង់វែល និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស និងជាអតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស។ កិច្ចពិភាក្សាបានផ្ដោតទាំងលើអាទិភាពរួម និងវិធីសាស្ត្រធ្វើការជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ដើម្បីប្រែក្លាយគោលដៅរួមទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា រដ្ឋមន្ត្រីជាន់ខ្ពស់កម្ពុជា ក៏បានជួបជាមួយលោកស្រីរដ្ឋមន្ត្រី Winterton ដើម្បីបន្តការពិភាក្សាអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានកិច្ចជួបពិភាក្សាកម្រិតខ្ពស់នាពេលថ្មីៗនេះនៅកម្ពុជា។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ភាគីចក្រភពអង់គ្លេស។ កិច្ចជួបទាំងនេះបង្ហាញពីការរីកចម្រើននៃទំនាក់ទំនងភាពជាដៃគូកម្ពុជា-អង់គ្លេស និងមហិច្ឆតារួមក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែស៊ីជម្រៅ តាមរយៈសកម្មភាពជាក់ស្ដែងដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ប្រភព៖British Embassy in Cambodia

https://www.facebook.com/share/p/1JjHjKskGJ/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖British Embassy in Cambodia https://www.facebook.com/share/p/1JjHjKskGJ/?mibextid=wwXIfr