International

May 11, 2026 at 9:35 AM
Melea_Sovannary

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានដោះលែងចេញពីពន្ធនាគារកណ្តាល នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦នេះ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានដោះលែងចេញពីពន្ធនាគារកណ្តាល នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦នេះ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានដោះលែងចេញពីពន្ធនាគារកណ្តាល នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦នេះ

(បាងកក)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣៩ ព្រឹក អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (Thaksin Shinawatra) បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅមុខច្រកទ្វារពន្ធនាគារកណ្ដាល Klong Prem បន្ទាប់ពីទទួលបានការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន (Parole)។

ក្នុងសម្លៀកបំពាក់សាមញ្ញ និងទឹកមុខស្រស់ស្រាយ លោក ថាក់ស៊ីន បានលើកដៃសំពះ និងគ្រវីដៃស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ថ្នាក់ដឹកនាំគណបក្សភឿថៃ ក្រុមគ្រួសារ និងក្រុមអ្នកគាំទ្រអាវក្រហមជាច្រើនរយនាក់ ដែលបានមកជួបជុំគ្នាស្រែកហៅឈ្មោះលោកលាន់ឮពេញបរិវេណពន្ធនាគារ។ មុនពេលឡើងរថយន្តចាកចេញ លោកក៏បានឱបកូនស្រី និងចៅៗរបស់លោកយ៉ាងមានក្ដីសុខបំផុត។

យោងតាមប្រវត្តិករណី លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលកាត់ទោសពាក់ព័ន្ធនឹងបទល្មើសអំពើពុករលួយ និងការរំលោភអំណាចក្នុងអំឡុងពេលកាន់តំណែង រួមមានករណីកម្ចីធនាគារ Exim Bank ទៅឱ្យមីយ៉ាន់ម៉ា, ករណីឆ្នោតឡូតូខុសច្បាប់ និងករណីភាគហ៊ុនក្រុមហ៊ុន Shin Corp។ ទោះបីជាដើមឡើយត្រូវប្រឈមនឹងទោស ៨ ឆ្នាំ ប៉ុន្តែត្រូវបានព្រះមហាក្សត្រថៃព្រះរាជទានបន្ធូរបន្ថយទោសមកត្រឹម ១ ឆ្នាំ កាលពីចុងឆ្នាំ២០២៣។

បើគិតចាប់តាំងពីថ្ងៃដែលលោកបានធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសថៃវិញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃដោះលែងនាព្រឹកនេះ លោក ថាក់ស៊ីន បានអនុវត្តទោសសរុបចំនួន ៩៩៤ ថ្ងៃ (រួមបញ្ចូលទាំងការឃុំខ្លួនក្នុងមន្ទីរពេទ្យនគរបាលក្រោមហេតុផលសុខភាព)។

បន្ទាប់ពីការបង្ហាញខ្លួននេះ លោកបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនទៅកាន់គេហដ្ឋាន Chan Song La ភ្លាមៗ ដើម្បីបន្តអនុវត្តតាមលក្ខខណ្ឌត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ រហូតដល់ផុតទោសជាស្ថាពរ។ ខណៈបណ្ដោយផ្លូវធ្វើដំណើរទៅកាន់គេហដ្ឋានរបស់លោក ត្រូវបានគេសង្កេតឃើញថា មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដើម្បីការពារសន្តិសុខយ៉ាងតឹងរឹងបំផុត។

ប្រភព៖ https://www.facebook.com/share/1CusJ15HVo/?mibextid=wwXIfr

រាយការណ៍ដោយ ៖ The Khmer Today

Images-Content-0213
Images-Content-0213
End image 1
End image 2
End image 3