National

May 18, 2026 at 10:26 AM
Melea_Sovannary

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី បន្តកើនឡើងជាង50% ក្រោយបញ្ហាព្រំដែនកម្ពុជា-ថៃ

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី បន្តកើនឡើងជាង50% ក្រោយបញ្ហាព្រំដែនកម្ពុជា-ថៃ

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី បន្តកើនឡើងជាង50% ក្រោយបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់ជាង ៥០០លានដុល្លារអាមេរិក កើនឡើងជាង ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

របាយការណ៍ដដែលបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ ៥៣៤លានដុល្លារ កើនឡើង ៥១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានត្រឹម ៣៥៣លានដុល្លារ។

ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសម៉ាឡេស៊ី មានតម្លៃប្រមាណ ៦៧លានដុល្លារ កើនឡើង ៤៧,៤ភាគរយ ខណៈការនាំចូលពីម៉ាឡេស៊ីមកកម្ពុជា មានតម្លៃជាង ៤៦៧លានដុល្លារ កើនឡើង ៥២,១ភាគរយ។

បច្ចុប្បន្ន ម៉ាឡេស៊ី ត្រូវបានចាត់ទុកជាដៃគូពាណិជ្ជកម្មធំទី៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។

លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា កំណើននៃការធ្វើពាណិជ្ជកម្មជាមួយម៉ាឡេស៊ី អាចបណ្តាលមកពីការបង្វែរទិញទំនិញមួយចំនួនពីប្រទេសនេះ បន្ទាប់ពីមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ រួមជាមួយចលនាពហិការទំនិញថៃពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបានទំហំទឹកប្រាក់សរុប ១,១ពាន់លានដុល្លារ កើនឡើង ២៤,៦៦ភាគរយ។ ក្នុងនោះ កម្ពុជានាំចេញទៅម៉ាឡេស៊ី មានតម្លៃ ១៤៣លានដុល្លារ ថយចុះ ២,៥៥ភាគរយ ខណៈម៉ាឡេស៊ីនាំចូលមកកម្ពុជា មានតម្លៃ ៩៣៥លានដុល្លារ កើនឡើង ៣០,២៥ភាគរយ៕

ប្រភព៖ អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា

រាយការណ៍ដោយ ៖ The Khmer Today

Images-Content-0231
Images-Content-0231
End image 1
End image 2
End image 3